ជប៉ុន​ផ្អាក​ទទួល​ជនបរទេស​ទាំង​អស់ប​ណ្ដោះ​អាសន្ន ដើម្បី​ទប់ស្កាត់​វីរុស​ប​ម្លែ​ង​ថ្មី Omicron

តូ​ក្យូ​ ៖ លោក Fumio Kishida នាយករដ្ឋមន្ត្រី​ជប៉ុនបានប្រកាសនៅ​ថ្ងៃ​ចន្ទ​នេះ​ថា រដ្ឋាភិបាល​នឹង​ហាមឃាត់​រាល់​ការចូល​របស់​ជនបរទេស​ទាំងអស់​ដែលជា​គោលការណ៍ គ្រោង​នឹង​អនុវត្តន៍ ចាប់​ពីថ្ងៃ​អង្គារ​តទៅ ស្របពេល​មានការ​ព្រួយបារម្ភ​អំពី​វីរុស​កូ​វីដ១៩ ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ។​

លោក Kishida បន្តថា ការសម្រេចចិត្ត​នេះ​ត្រូវបាន​ធ្វើឡើង ដើម្បី​ជៀសវាង​ហានិភ័យ​អាក្រក់​ណាមួយ​កើតឡើង ដោយ​បន្ថែមថា វា​គឺជា​វិធានការ​បណ្តោះអាសន្ន​មួយ ហើយ​ត្រូវ​រងចាំ​រហូតដល់​ព័ត៌មាន​អំពី​វីរុស​ប​ម្លែ​ង​ថ្មី​ប្រភេទ Omicron មាន​ភាពច្បាស់លាស់ ទើប​សម្រេច​ជាថ្មី​ម្ដងទៀត​។​

សូមជម្រាបថា ប្រទេស ជប៉ុន បានសម្រេច​ផ្អាក​ទទួល​ប្រជាជន​ដែល​ទើបតែ​បាន​ទៅ​ប្រទេស​ណាមួយ​នៃ​ទ្វីបអាហ្វ្រិក​ចំនួន ៩ ប្រទេស ដោយ​រួមមាន Botswana, Eswatini, Lesotho, Malawi, Mozambique, Namibia, South Africa, Zambia និង Zimbabwe ៕