សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១,១០៣ករណី និងស្លាប់០៩នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃចន្ទ

សិង្ហបុរី ៖ ប្រទេសសិង្ហបុរី នៅថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន១,១០៣ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន០៩នាក់ទៀតផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសអាស៊ានមួយនេះ កើនដល់ ២៦៣,៤៨៦ ករណី និងអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់៧១០នាក់៕