ខណៈនេះអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៦២លាន ៣៦ម៉ឺននាក់ ស្លាប់ជាង ៥លាន ២២ម៉ឺននាក់

ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៦២, ៣៦៦,៨៨៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,២២៤,៣៥៨នាក់ និងជាសះស្បើយឡើងវិញ ២៣៦,៩០២,៧០៦នាក់។

តាមទិន្នន័យពីគេហទំព័រខាងលើបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងចំនួន ៤៩, ២៩២,៣១១នាក់ ស្លាប់ចំនួន ៨០១,២៣៧នាក់ និងជាសះស្បើយចំនួន ៣៩,០២៦, ៧៦១នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣៤, ៥៨៣,៥៩៧ នាក់ ស្លាប់ចំនួន ៤៦៨,៧៩០នាក់ និងជាសះស្បើយ ៣៤,០០៨, ១៨៣នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២២, ០៨៤,៧៤៩នាក់ ស្លាប់ ៦១៤,៤២៨នាក់ និងជាសះស្បើយ ២១,៣០៤,១១៥នាក់៕