១០ខែឆ្នាំនេះ ស៊ីម៉ាក់កម្ទេចគ្រាប់មីនជិត៧ម៉ឺនគ្រាប់ រំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីនជាង ៨៣គីឡូម៉ែត្រក្រឡា

ភ្នំពេញ ៖ រយៈពេល​១​០​ ​ខែ​ឆ្នាំ​២​០​២​១​នេះ​ ​មជ្ឈមណ្ឌល​សកម្មភាព​ក​ម្ចាត់​មីន​កម្ពុជា​ ​ហៅ​ស៊ី​ម៉ាក់​ ​រក​ឃើញ​និង​ក​ម្ទេ​ច​គ្រាប់មីន​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ចំនួន​ ​៦​៩​ ​៩​០​៤​ ​គ្រាប់​ ​ដោយ​រំដោះ​ផ្ទៃដី​រង​ផល​ប៉ះពាល់​ចំនួន​ ​៨​៣​ ​៤​៤​៦​ ​៣​៥​២​ ​ម៉ែត្រក្រឡា​នៃ​ផែនការ​ប្រចាំ​ឆ្នាំ​។​ របាយការណ៍​នេះ​ត្រូវ​បាន​ឯកឧត្តម​ ​ហេង​ ​រតនា​ ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ី​ម៉ាក់​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ ​ក្រោយ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិ​បាល​ស៊ី​ម៉ាក់​នៅ​ថ្ងៃ​ទី​៣​០​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​។​

​បើ​តាម​ឯកឧត្តម​ ​ហេង​ ​រតនា​ ​លទ្ធផល​ការងារ​គ្រប់មុខ​ព្រួញ​របស់​អង្គភាព​ស៊ី​ម៉ាក់​ ​ចាប់ពី​ខែ​មករា​ ​ដល់​ខែ​តុលា​ ​ឆ្នាំ​២​០​២​១​កន្លងមក​ ​បាន​ទទួល​លទ្ធផល​គួរ​ជាទី​កត់​សម្គាល់​ ​បើ​ទោះ​ជា​ស្ថិត​ក្នុង​បរិ​បទ​សកល​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-​១​៩​ ​ក៏ដោយ​។​

​ឯកឧត្តម​បន្ត​ថា​ ​លទ្ធផល​ដែល​បាន​ទទួល​ទាប​ជាង​ផែនការ​មួយ​ផ្នែក​ដោយសារ​ការ​ចល័ត​ក្រុម​ពហុ​ជំនាញ​ ​ដែល​មានស្រាប់​ពី​ការ​បោស​ស​ម្អា​តទៅ​ធ្វើ​ការស្រាវជ្រាវ​ចម្ការ​មីន​/​គ្រាប់​វិញ​ ​ហើយ​លទ្ធផល​ស្រាវជ្រាវ​កំណត់​ចម្ការ​មីន​/​គ្រាប់​ថ្មី​សម្រេច​បាន​ ​៥​១​៤​ទីតាំង​ស្មើនឹង​ ​៨​០​ ​៦​៥​០​ ​៨​៣​៩​ ​ម៉ែត្រក្រឡា​។​

​ក្រៅតែ​ពី​កិច្ចប្រតិបត្តិ​ការរុករក​ ​ក​ម្ទេ​ច​គ្រាប់​មិនទាន់​ផ្ទុះ​ចោល​ ​មជ្ឈមណ្ឌល​សកម្មភាព​ក​ម្ចាត់​មីន​កម្ពុជា​ ​ក៏មាន​ការអប់រំ​ពី​ចំណេះ​ដឹង​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​ដល់​ប្រជាពលរដ្ឋ​ដែរ​។​ ​ក្នុងរយៈពេល​ដូចគ្នា​នេះ​ ​ការងារ​ផ្សព្វផ្សាយ​និង​អប់រំ​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​និង​សំណល់​ជាតិផ្ទុះ​ពី​សង្គ្រាម​ដល់​ពលរដ្ឋ​ដែល​ជា​ក្រុម​គោលដៅ​បាន​ចំនួន​ ​៧​៨​៦​ ​៩​២​៤​ ​នាក់​។​

​សម្រាប់​ផែនការ​ឆ្នាំ​២​០​២​២​ ​គឺ​មាន​ផែនការ​រំដោះ​ផ្ទៃដី​ ​មាន​បញ្ហា​គ្រាប់មីន​ ​និង​សំណល់​យុទ្ធ​ភណ្ឌ​សង្គ្រាម​ចំនួន​ប្រមាណ​ ​១​២​៥​គីឡូម៉ែត្រក្រឡា​ ​និង​បន្ត​ពង្រឹង​សមត្ថភាព​ជាតិ​ ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​សំណល់​គ្រាប់បែក​ចង្កោម​ ​និង​សំណល់​យុទ្ធ​ភណ្ឌ​សង្គ្រាម​ ​ដើម្បី​គាំទ្រ​សកម្មភាព​មនុស្សធម៌​ ​និង​ការ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​ ​អនុលោម​តាម​ផែនការ​ជាតិ​ ​និង​ការ​ប្តេជ្ញា​ចិត្តជា​មួយ​សហគមន៍​អន្តរជាតិ​ ​ស្តីពី​សម្រេច​ឱ្យ​បាន​អនុសញ្ញា​អន្តរជាតិ​អូ​តា​វ៉ា​ ​ត្រឹម​ចុង​ឆ្នាំ​២​០​២​៥​៕