ខណៈនេះឆ្លង COVID-19 លើលោកកើនដល់ជាង ២៦៣លាននាក់ ស្លាប់ជាង ៥លាន ២៣ម៉ឺននាក់

ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៦៣, ០៥៦,៦១២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,២៣៣,៣៣៦នាក់ និងជាសះស្បើយឡើងវិញ ២៣៧,៥៣៩,៨៩០នាក់។

តាមទិន្នន័យពីគេហទំព័រខាងលើបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងចំនួន ៤៩, ៤២៨,៩១៣នាក់ ស្លាប់ចំនួន ៨០៣,០៤៥នាក់ និងជាសះស្បើយចំនួន ៣៩,២០៥, ៩០២នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣៤, ៥៩៦,៧៧៦ នាក់ ស្លាប់ចំនួន ៤៦៩,២៤៧នាក់ និងជាសះស្បើយ ៣៤,០១៨, ២៩៩នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២២, ០៩៤,៤៥៩នាក់ ស្លាប់ ៦១៤,៧៥៤នាក់ និងជាសះស្បើយ ២១,៣២១,៦៣១នាក់៕