មេរោគបំប្លែងថ្មី Omicron ចូលដល់តំបន់អាមេរិកឡាទីន

រីយ៉ូ ៖ អាជ្ញាធរសុខាភិបាលប្រេស៊ីលបានប្រកាសរកឃើញអ្នកផ្ទុកវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) ចំនួន ២ករណីដំបូង លើគូស្វាមីភរិយា ដែលបានធ្វើដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូង តាមជើងយន្តហោះដែលបានចុះចតនៅ អាកាសយានដ្ឋានអន្តរជាតិទីក្រុង សៅ ប៉ូឡូ (Sao Paulo) របស់ប្រេស៊ីល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១។

អាជ្ញាធរប្រេស៊ីលបានឲ្យដឹងទៀតថា យន្តហោះដែលពួកគេជិះខាងលើនេះ បានចុះចតនៅទីក្រុង សៅ ប៉ូឡូ តាំងតែពីថ្ងៃទី២៣ ខែវិច្ឆិកា មកម្ល៉េះ ហើយនៅពេលនោះ គូស្វាមីភរិយាទាំងពីរនាក់នេះបានធ្វើតេស្ត «អវិជ្ជមាន» ចំពោះជំងឺ COVID-19 វីរុសបំប្លែងថ្មី «Omicron»៕