សម្តេច ​ហ៊ុន សែន ៖ ដោយ​រវល់​ការងារ​ពេក ថ្ងៃនេះ​បាយ​ថ្ងៃត្រង់​នៅ​កា​រិ​យា​ល័យ ​នា​វិមាន​សន្តិភាព​

ភ្នំពេញ ៖ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​សរសេរ​សារ​នៅក្នុង​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ដោយមាន​ខ្លឹមសារ​ថា​៖”​ថ្ងៃនេះ​បាយ​ថ្ងៃត្រង់​នៅ​ការិយាល័យ​ការងារ​នៅ​វិមាន​សន្តិភាព​។​មូលហេតុ​ដោយ​ជាប់រវល់​ការងារ​មិនអាច​ត្រឡប់ទៅផ្ទះ​វិញ​បាន​”​។​

សម្តេច​បន្តថា​” ជួបប្រជុំ​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​តាម​វីដេអូ បន្ទាប់​មកជួប​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឥណ្ឌូនេស៊ី​ដោយផ្ទាល់​និង​បន្តទៅទៀត​គឺ​ចេញដំណើរ​តាម​រថយន្ត​ទៅ​ខេត្ត​ព្រះសីហនុ​”​។​

សម្តេច​បញ្ជាក់​បន្ថែមថា ​”​ពេលនេះ​កំពុងធ្វើដំណើរ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ដើម្បី​សម្ពោ​ធ​ដាក់ឱយ​ប្រើប្រាស់​សមិទ្ធផល​ជាច្រើន​ដែល​យើង​បាន​កសាងឡើង​។​ ដូចនេះ​មានតែ​បាយ​នៅ​កន្លែងធ្វើការ​ចំណេញ​ពេល​ជាង​។​ដឹកនាំ​ប្រទេស​គឺ​រវល់​បែបនេះហើយ​ពេលខ្លះ​រក​ពេល​ទទួលទាន​បាយ​មិនបាន​ផង​”៕