
ខណៈនេះអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤០លាន ៨៣ម៉ឺននាក់ ស្លាប់ជាង ៤លាន ៩០ម៉ឺននាក់
ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៤០, ៨៣៣,៣១០នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,៩០៤,៧៥៧នាក់ និងជាសះស្បើយឡើងវិញ ២១៨,០៩៥,៩៣៤នាក់។
តាមទិន្នន័យពីគេហទំព័រខាងលើបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងចំនួន ៤៥,៧៣៨,៥៨៥នាក់ ស្លាប់ចំនួន ៧៤៣,៨៨០នាក់ និងជាសះស្បើយចំនួន ៣៥,៣០៤,០៩៧នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣៤, ០៥២,៦៨៧ នាក់ ស្លាប់ចំនួន ៤៥២,០១០នាក់ និងជាសះស្បើយ ៣៣,៣៩២, ៣៥៣នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២១, ៦២៧,៤៧៦នាក់ ស្លាប់ ៦០២,៧២៧នាក់ និងជាសះស្បើយ ២០,៧៧៣,៨២៦នាក់៕