
កាលវិភាគប្រកួតរបស់ក្រុមកម្ពុជាក្នុងពានរង្វាន់ AFF SUZUKI CUP 2020
ភ្នំពេញ ៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវចាប់ផ្ដើមយុទ្ធនាការប្រកួតរបស់ខ្លួន ក្នុងពានរង្វាន់ AFF SUZUKI CUP 2020 នៅសប្ដាហ៍ក្រោយថ្ងៃទី ៦ ពោលគឺដើមខែធ្នូនេះហើយ ដោយកម្ពុជាស្ថិតក្នុងពូល B (.ភ្នំពេញថ្មី.) ជាមួយក្រុមជម្រើសជាតិ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ និងវៀតណាម។
កាលវិភាគប្រកួតមាន ៖
- ក្រុមជម្រើសជាតិកម្ពុជា ប៉ះ ក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ៤៖៣០ នាទីរសៀល
- ក្រុមជម្រើសជាតិកម្ពុជា ប៉ះ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ៧៖៣០ នាទីយប់
- ក្រុមជម្រើសជាតិកម្ពុជា ប៉ះ ក្រុមជម្រើសជាតិឡាវ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ៤៖៣០ នាទីរសៀល
- ក្រុមជម្រើសជាតិកម្ពុជា ប៉ះ ក្រុមជម្រើសជាតិវៀតណាម នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ៧៖៣០ នាទីយប់
គួរបញ្ជាក់ថា ការប្រកួតទាំងអស់នឹងត្រូវធ្វើឡើងនៅទឹកដីកណ្ដាល ពោលគឺនៅក្នុងប្រទេសសិង្ហបុរី៕