
ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៦៧នាក់, ជាសះស្បើយ៣១១នាក់, ស្លាប់២៤នាក់
ថ្ងៃចេញផ្សាយៈ ខែតុលា 16, 2021
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៦៧នាក់, អ្នកជំងឺចំនួន៣១១នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន២៤នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៦, ៤០៧ ជាសះស្បើយសរុបចំនួន១១០, ៤៦៥ និងស្លាប់សរុបចំនួន ២, ៦៣៤៕