
ថ្ងៃនេះ ថៃបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤.៩៧១ករណីទៀត និងស្លាប់៣៣នាក់
បាងកក ៖ ក្រសួងសុខាភិបាលសាធារណៈថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍បានប្រកាសថា មានករណីឆ្លងកូវីដ-១៩ថ្មី ចំនួន ៤.៩៧១ និងអ្នកស្លាប់ចំនួន៣៣នាក់ទៀតត្រូវបានកត់ត្រាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
បើតាមក្រសួងសុខាភិបាលសាធារណៈថៃបានគូសបញ្ជាក់ថា ចំនួនករណីឆ្លងថ្មីមានការកើនឡើង បើប្រៀនធៀបកាលពីថ្ងៃពុធមានចំនួន ៤,៨៨៦ករណី នៅពេលដែលប្រទេសនេះបានកត់ត្រាអ្នកស្លាប់ចំនួន៤៣នាក់។ ដោយឡែកកាលពីថ្ងៃពុធម្សិលមិញ អ្នកជំងឺកូវីដ១៩ចំនួន៥,៤០២ នាក់ត្រូវបានចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយពីវីរុសនេះ។
សូមជម្រាបថា ចាប់តាំងពីថ្ងៃទី ១ ខែមេសា នៅពេលដែលរលកទី៣នៃ ជំងឺកូវីដ១៩ បានចាប់ផ្តើម ប្រទេសថៃមានអ្នកព្យាបាលអ្នកជំងឺកូវីដ១៩ចំនួន ២,០៩៦,៨៦៦ នាក់ ដែលក្នុងនោះ ២,០០៣,៧៣០ នាក់បានជាសះស្បើយ។ ចំណែកចំនួនអ្នកស្លាប់មានចំនួន ២០,៧៥៣នាក់ក្នុងអំឡុងពេលរលកទី៣ និង ២០,៨៤៧នាល់ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ៕