សម្តេចតេជោ នឹងអញ្ជើញរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា មកកម្ពុជា ខណៈសម្តេចនឹងធ្វើដំណើរ ទៅមីយ៉ាន់ម៉ាឆាប់ៗនេះ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា សម្តេចនឹងអញ្ជើញរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាមកកម្ពុជា ហើយសម្តេចនឹងធ្វើដំណើរទៅមីយ៉ាន់ម៉ាផងដែរ នាពេលខាងមុខ ក្នុងនាមជានាយករដ្ឋមន្រ្តី ។

ការធ្វើដំណើរនេះ ក្រោយពីប្រទេសជាសមាជិកអាស៊ាន មិនអនុញ្ញាតឲ្យមីយ៉ាន់ម៉ា ចូលប្រជុំអាស៊ាន។ សម្តេចថា ធម្មតាប្រជុំអាស៊ានត្រូវតែមាន១០ប្រទេស តែឥឡូវប្រជុំ៩ប្រទេសវិញ៕