
ភ្នំពេញក្រោន ប្រកាសចែកផ្លូវគ្នាជាមួយអ្នកចាំទី អ៊ុំ វិចិត្រ
ថ្ងៃចេញផ្សាយៈ December 2, 2021
ភ្នំពេញ ៖ ក្លិបបាល់ទាត់ភ្នំពេញក្រោននៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ ប្រកាសពីការសម្រេចចែកផ្លូវគ្នាជាមួយអ្នកចាំទី អ៊ុំ វិចិត្រ ក្រោយរូបគេបានចូលរួមជាមួយក្លិបក្នុងរយៈពេលពីររដូវកាលកន្លងមកនេះ ខណៈក្លិបមិនបានបញ្ជាក់ពីបញ្ហានាំឲ្យចែកផ្លូវនោះទេ។
ជាមួយគ្នានោះដែរក្លិបបានជូនពរឲ្យ វិចិត្រ បានទទួលជោគជ័យបន្ថែមទៀតសម្រាប់អាជីពជាកីឡាករបាល់ទាត់របស់ខ្លួន។យ៉ាងណាមិញយោងតាមការចេញរបស់សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា អ្នកចាំទី អ៊ុំ វិចិត្រ នឹងវិលត្រឡប់មកកាន់ក្លិប Tiffy Army វិញសម្រាប់រដូវកាលថ្មីខាងមុខនេះ៕