ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០២ ខែឆ្នូ នេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០២ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,១០៥,៥៧៣នាក់ហើយ ដែលកើនឡើងជិត៤ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៩២,៣៧៥នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៥៦,៦៨៧នាក់ (ស្លាប់ ១៤៣,៨៤០នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន២,៨៣៣,០៣៨នាក់ (ស្លាប់ ៤៨,៧១២នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៦៣៨,២២១នាក់ (ស្លាប់ ៣០,៤៧៤នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ២,១២៥,៧២៩នាក់ (ស្លាប់ ២០,៨៤៥នាក់), វៀតណាម ឆ្លងចំនួន ១,២៥២,៥៩០នាក់ (ស្លាប់ ២៥,៤៤៨ នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២២,៨២៥នាក់ (ស្លាប់ ១៩,១១១នាក់), សិង្ហបុរី ឆ្លងចំនួន ២៦៦,០៤៩នាក់ (ស្លាប់ ៧២៦នាក់), កម្ពុជា ឆ្លងចំនួន ១២០,១៦០នាក់ (ស្លាប់ ២,៩៤៤នាក់), ទ្បាវ ឆ្លងចំនួន ៧៥,១៦៣នាក់ (ស្លាប់ ១៧៨នាក់) និងព្រុយណេ ឆ្លងចំនួន ១៥,១១១នាក់ (ស្លាប់ ៩៧នាក់)៕