
WHO បញ្ជាក់ថា វីរុស Omicron មានរោគសញ្ញាស្រាល មិនវាយលុកខ្លាំងដូចវីរុសមុនៗទេ
វ៉ាស៊ីនតោន ៖ មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា តាមការរកឃើញដំបូងនៃករណីឆ្លងវីរុសកូវីដ ១៩ បម្លែងខ្លួនថ្មី Omicron ភាគច្រើនគឺមានរោគសញ្ញាស្រាល និងមិនការវាយលុកប្រព័ន្ធការពាររាងកាយខ្លាំងដូចវីរុសមុនៗ នោះទេ។
មន្ត្រីដដែលបន្តថា មិនមានភ័ស្តុតាងណាមួយបង្ហាញថា ប្រសិទ្ធភាពនៃវ៉ាក់សាំងត្រូវបានកាត់បន្ថយ ដោយមេរោគប្រភេទថ្មីនេះទេ ប៉ុន្តែ មានការបម្រែបម្រួលមួយចំនួននៃមេរោគនេះ ដូចជាការកើនឡើងហានិភ័យនៃការឆ្លងលឿនជាងមុន។
ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងសុខាភិបាលរបស់ប្រទេស បុតស្វាណា បាននិយាយថា ករណីចំនួន១៦ករណីក្នុងចំណោម ១៩ ករណីនៃអ្នកឆ្លងវីរុសបម្លែងខ្លួនថ្មី Omicron នេះដែលបានរកឃើញ គឺមិនមានរោគសញ្ញាធ្ងន់ធ្ងរណាមួយ គួរឲ្យកត់សម្គាល់នោះទេ។
សូមជម្រាបថា វីរុសបម្លែងថ្មី Omicron នេះត្រូវបានរកឃើញករណីឆ្លងដំបូងនៅទ្វីបអាហ្វ្រិកខាងត្បូង ដែលជាវីរុសមួយមានសមត្ថភាពឆ្លងលឿនផងដឺរ៕