ថ្ងៃនេះ ​ថៃ​បន្តរកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ​ចំនួន​៤,៩១២​ករណី​ទៀត ​និង​ស្លាប់​៣៣​នាក់​

បាងកក ៖ ក្រសួង​សុខភាព​សាធារណៈ​ថៃ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បានប្រកាស​រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩ ​ថ្មី​ៗ ចំនួន ៤,៩១២​ករណីបន្ថែមទៀត ​និង​អ្នកស្លាប់​ថ្មី​ដោយសារជំងឺដ៏កាចសាហាវនេះ ចំនួន៣៣ នាក់​ក្នុង​រយៈពេល២៤ម៉ោង​ចុង​ក្រោយនេះ ។​

​បើតាមក្រសួង​សុខភាព​សាធារណៈ​ថៃបានកូសបញ្ជាក់ថា ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ អ្នកជំងឺ​កូ​វីដ​១៩​ចំនួន ៥,៨៤៤ នាក់​ត្រូវបាន​ចាក​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​ពី​វីរុស​នេះ​។​

​សូមជម្រាបថា ចាប់តាំងពី​ថ្ងៃទី ១ ខែមេសា នៅពេលដែល​រលក​ទី​៣​នៃ​ជំងឺ​កូ​វីដ​១៩ បានចាប់ផ្តើម ប្រទេស​ថៃ​មាន​ជំងឺ​ព្យាបាល​ចំនួន ២,១០១,៧៧៨ នាក់ ដែល​ក្នុងនោះ ២,០០៩,៥៧៤ នាក់​បានជា​សះស្បើយ​។ ​ចំនួន​ចំនួន​អ្នកស្លាប់​មាន​ចំនួន​២០,៧៦៨​នាក់​ក្នុងអំឡុងពេល​រលក​ទី​៣ និង ២០,៨៨០​នាក់ ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ​៕