
Ronaldo បំបែកកំណត់ត្រាពិសេសមួយ ខណៈ Man Utd ឈ្នះ Arsenal ៣-២
មេនឆឺស្ទើ ៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានបំបែកកំណត់ត្រាក្លាយជាកីឡាករដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ដែលអាចរកបាន៨០០គ្រាប់ បន្ទាប់ពីជួយក្រុម Manchester United យកឈ្នះ Arsenal ដោយលទ្ធផល ៣-២ កាលពីយប់មិញនៃក្របខណ្ឌ Premier League នាកីឡដ្ឋាន Old Trafford ។
៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះ រកបានដោយកីឡាករ Bruno Fernandes រកបាន១គ្រាប់នៅនាទីទី៤៤ មុននឹង Cristiano Ronaldo ដាក់២គ្រាប់នៅនាទីទី ៥២ និង ៧០ ខណៈដែលខាង Arsenal គឺ Emile Smith Rowe និង Martin Odegaard រកបានម្នាក់១គ្រាប់។
សូមជម្រាថា គ្រាប់ដំបូងរបស់ Ronaldo បានធ្វើឲ្យគេក្លាយជាកីឡាករដែលរកបាន៨០០គ្រាប់ ហើយគ្រាប់ទី២គឺ គេបានស៊ុតបញ្ចូលទីគឺមានន័យថាមកទល់ពេលនេះគេរកបាន៨០១គ្រាប់ហើយក្នុងអាជីព។យ៉ាងណាមិញជ័យជម្នះនេះធ្វើឲ្យ Manchester United ឈរលេខរៀងទី៧ក្នុងតារាង Premier League ដោយមាន២១ពិន្ទុក្នុងដៃ៕