
តំណែងគ្រូបណ្ដោះអាសន្នរបស់ Carrick នៅ Man Utd ត្រូវបានបញ្ចប់ ក្រោយការមកដល់របស់លោក Rangnick
មេនឆេស្ទើ ៖ Michael Carrick និយាយថាគាត់នឹងចាកចេញពីក្លឹបបិសាចក្រហ Manchester United បន្ទាប់ពីបញ្ចប់តំណែងធ្វើជាគ្រូបង្វឹកបណ្ដោះអាសន្ន ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC។
Carrick បានប្រកាសពីការសម្រេចចិត្តរបស់គាត់ក្នុងការចាកចេញប៉ុន្មាននាទីបន្ទាប់ពីការទទួលជ័យជម្នះ៣-២លើ Arsenal កាលពីយបើមិញ ដែលរុញច្រោនឲ្យ Man Utd ឡើងក្នុងចំណាត់ថ្នាក់ទី ៧ ក្នុងតារាង Permier League ។
Carrick បាននិយាយថា៖ «បន្ទាប់ពីគិតនិងពិចារណាជាច្រើន ខ្ញុំបានសម្រេចចិត្តថា ពេលនេះជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ខ្ញុំក្នុងការចាកចេញ»។ ចំណែក លោក Ralf Rangnick ត្រូវបានតែងតាំងជាអ្នកចាត់ការបណ្តោះអាសន្នរហូតដល់ចប់រដូវកាល។
សូមជម្រាបថា Carrick បានរួមរស់ជាមួយម្ចាស់ជើងឯក Premier League ២០ សម័យកាលរយៈពេល ១២ ឆ្នាំក្នុងនាមជាកីឡាករ និង បានចូលកាន់តំណែងជាគ្រូបង្វឹកបណ្ដោះអាសន្នបន្ទាប់ពីលោក Ole Gunnar Solskjaer ត្រូវបានបណ្តេញចេញកាលពីថ្ងៃទី ២១ ខែវិច្ឆិកា៕