អភិបាលខេត្តអញ្ជើញចុះពិនិត្យវឌ្ឍនភាពការស្ថាបនាច្រាំងទន្លេវ៉ៃគោផ្នែកខាងលិច (ទំនប់តាណេង) ខណៈសម្រេចបាន៧៥% ហើយ

ខេត្តស្វាយរៀង ៖ ក្រោមការគិតគូរ និងយកចិត្តទុកដាក់លើការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើន នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃដំណើរការស្ថាបនាច្រាំងទន្លេវ៉ៃគោផ្នែកខាងលិច (ទំនប់តាណេង)ដែលមានបណ្តោយប្រវែង៨១៥ ម៉ែត្រ និងទទឹង១៣ម៉ែត្រ រួមមាន ៖ ការក្រាលម៉ាប រៀបចំប្រព័ន្ធ ទឹក បំពាក់ខ្សែបណ្តាញនិងបង្គោលភ្លើងបំភ្លឺពេលរាត្រី សួនច្បារ ព្រមទាំងកន្លែងបំពាក់សម្ភារហាត់ប្រាណដែលសម្រេចបាន ៧៥%រួចហើយ ក្នុងនោះឯកឧត្តមបានពិនិត្យធ្វើការកែតម្រូវនូវចំណុចខ្វះខាតមួយចំនួន ដើម្បីឱ្យត្រូវនឹងកំណើនប្រជាពលរដ្ឋពេលបច្ចុប្បន្ន នឹងទៅអនាគតដែលមកលេងកម្សាន្តនៅទីនេះ។

អញ្ជើញអមដំណើក្នុងឱកាសនោះដែរមាន ៖ ឯកឧត្តម អភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកនាយកទីចាត់ការហិររញ្ញាវត្ថុសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

សូមជម្រាបជូនថា ខេត្តស្វាយរៀងក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តម ម៉ែន វិបុល ឯកឧត្តមបានយកចិត្តទុកដាក់ក៏សាងនូវសមិទ្ធផលធំៗជាច្រើននៅក្នុងខេត្ត ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមម្លប់សន្តិភាព ជាក់ស្តែងច្រាំទន្លេវ៉ៃគោនេះ បានចូលរួមលើកកម្ពស់សោភ័ណ្ឌភាពក្នុងក្រុង ឲ្យកាន់តែមានភាពស្រស់បំព្រង និងបានចូលរួមចំណែកក្នុងការលើកកម្ពស់ សុខមាលភាពសង្គម ក៏ដូចជាផ្ដល់នូវទីតាំងសមស្របសម្រាប់ ការទស្សនាការប្រណាំងទូក ជាទីកម្សាន្ត លំហែអារម្មណ៍ និងហាត់កីឡារបស់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី ប្រកបដោយមោទនភាព៕ ដោយ ៖ ភក្តី