សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៧៦៦ករណី និងស្លាប់០៩នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃសុក្រ

សិង្ហបុរី ៖ ប្រទេសសិង្ហបុរី នៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១ បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៧៦៦ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន០៩នាក់ទៀតផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

បើតាមក្រសួងសុខាភិបាលសិង្ហបុរីបានបញ្ជក់ថា ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃសុក្រគឺមានការធ្លាក់ចុះបន្ថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងប្រចាំថ្ងៃដែលបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ដែលមានចំនួន១,១០១ករណី។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសអាស៊ានមួយនេះ កើនដល់ ២៦៧,៩១៦ករណី និងអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់៧៤៤នាក់៕