
WHO ជំរុញឱ្យប្រទេសនៅអាស៊ីប៉ាស៊ីហ្វិកត្រៀមខ្លួនទប់ស្កាត់វីរុស Omicron ខណៈអាមេរិកកំពុងប្រឈមខ្លាំង
វ៉ាស៊ីនតោន ៖ មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បានប្រកាស នៅថ្ងៃសុក្រថា បណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក គួរតែបង្កើនសមត្ថភាពទប់ស្កាត់ និងពន្លឿនការចាក់វ៉ាក់សាំងឱ្យបានពេញលេញដល់ប្រជាជនរបស់ពួកគេ ដើម្បីត្រៀមខ្លួនសម្រាប់ការកើនឡើងនៃករណីឆ្លងវីរុស Omicron ខណដែលសហរដ្ឋអាមេរិក បានរាយការណ៍ពីការរកឃើញករណីឆ្លងយ៉ាងហោចណាស់ ១០ ករណីនៃវីរុសថ្មីនេះ នៅក្នុងរដ្ឋយ៉ាងហោចណាស់ចំនួន ៥ រដ្ឋ។
មន្ត្រីដដែល បន្តថា ការរឹតបន្តឹងច្រកព្រំដែនគឺអាស្រ័យលើការសម្រេចចិត្តរបស់រដ្ឋាភិបាលនៃប្រទេសប៉ុណ្ណោះ ប៉ុន្តែគ្រប់ប្រទេស និងសហគមន៍ទាំងអស់ត្រូវតែចាំបាច់រៀបចំទប់ស្កាត់ការកើនឡើងនៃករណីឆ្លងវីរុស Omicron នេះ។
សូមជម្រាបថា មកដល់ពេលនេះសហរដ្ឋអាមេរិក បានរកឃើញករណីឆ្លងនៃវីរុស Omicron នេះយ៉ាងហោចណាស់ ១០ ករណីហើយ ក្នុងរដ្ឋចំនួន ៥ ផងដែរ៕