រដ្ឋបាលខេត្តក្រចេះបើកកិច្ចប្រជុំពិនិត្យបច្ចុប្បន្នភាពលទ្ធផលនៃការអនុត្តផែនការឆ្ពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ និងទិសដៅបន្ត 

ខេត្តក្រចេះ ៖ ថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តក្រចេះបានបើកកិច្ចប្រជុំពិនិត្យបច្ចុប្បន្នភាពលទ្ធផលនៃអនុវត្ត ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងការងារអនុវត្តបន្តរបស់ខេត្តក្រចេះ។

កិច្ចប្រជុំនេះរៀបចំឡើងនៅសាលមហោស្រពខេត្ត ក្រោមអធិបតីភាពឯកឧត្តម ព្រុំសុខា រដ្ឋមន្រ្តីនៃក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងមានការអញ្ជើញចូលរួមពីសំណាឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តលោក ជំទាវជាក្រុមការងាររាជរដ្ឋាភិបាល និងប្រតិភូ រួមទាំង ឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត លោក លោកស្រីជាគណៈអភិបាល ស្រុក ក្រុងទាំង៦ លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោកស្នងការខេត្ត លោកមេបញ្ជាការសិករងខេត្តរួមនិងកងកម្លាំងទាំងបីប្រភេទ លោក លោក ស្រីចៅសង្កាត់ជាច្រើននាក់ផងដែរ៕ ដោយ ៖ ស៊ាន ចន្ទ័ដា