រុស្ស៊ី អះអាងថា បាន​បំផ្លាញ​រថភ្លើង​ដែល​ដឹក​គ្រាប់រំសេវ​ជាង ២០០ តោន ទៅកាន់​អ៊ុយ​ក្រែ​ន​

មូ​ស្គូ​៖ ក្រសួងការពារជាតិ​ទីក្រុង​មូ​ស្គូ បាន​អះអាង កាលពី​ថ្ងៃអាទិត្យ​ថា កងកម្លាំង​រុស្ស៊ី បាន​បំផ្លាញ​រថភ្លើង​អ៊ុយ​ក្រែ​ន​ដែល​ផ្ទុក​គ្រាប់រំសេវ​ដល់​ទៅ ២០០ តោន​។

ការបំផ្លាញ​នេះ ត្រូវបាន​គេ​រាយការណ៍​ថា កើតឡើង​នៅ​សាធារណរដ្ឋ​ប្រជាមានិត Donetsk របស់​រុស្ស៊ី ក្បែរ​ក្រុង Kramatorsk ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អ៊ុយ​ក្រែ​ន​។​

អ្នកនាំពាក្យ​ក្រសួង​លោក​ឧ​ត្ត​ម​សេនីយ​ឯក Igor Konashenkov បានប្រកាស​ក្នុងអំឡុង​សន្និសីទ​សារព័ត៌មាន​ថា យោធា​រុស្ស៊ី ក៏បាន​នឹង​កំពុង​វាយប្រហារ​យ៉ាងសកម្ម​ទៅលើ​អង្គភាព​កាំភ្លើង​ធំ​របស់​អ៊ុយ​ក្រែ​ន​ផងដែរ​។​

លោក Konashenkov បាន​និយាយថា ក្នុង​រយៈពេល ២៤ ម៉ោង​កន្លងមកនេះ យន្តហោះ​យុទ្ធសាស្ត្រ កងទ័ព កាំជ្រួច និង​កាំភ្លើង​ធំ​របស់​កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ី បាន​វាយប្រហារ​កងកាំភ្លើងធំ​អ៊ុយ​ក្រែ​ន​ចំនួន ៨២ គ្រឿងក្នុង​តំបន់​ចំនួន ១១៥ ៕