សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺទូទៅដល់ព្រះសង្ឃ ប្រជាពលរដ្ឋជិត៤,០០០ អង្គ/នាក់នៅសង្កាត់ចោមចៅទី២

ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣នេះ ចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនដល់ព្រះសង្ឃ ប្រជាជន កម្មករ កម្មការិនី និងបុគ្គលិកប្រកបរបរក្រៅប្រព័ន្ធ ព្រមទាំងក្មួយៗកុមារាកុមារីបានចំនួនជិត៤,០០០អង្គ/នាក់។

ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាបឋមសិក្សាព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ខណ្ឌ សង្កាត់ កម្លាំងចំរុះ យុវជនសសយក យុវជនអមត យុវជនកាកបាទក្រហមកម្ពុជា និងផ្នែកដែលពាក់ព័ទ្ធផ្សេងៗទៀត៕