គណបក្សនយោបាយចំនួន៧ ត្រូវ គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ ខណៈបក្សចំនួន២ទៀត កំពុងពិនិត្យពាក្យសុំចុះបញ្ជី
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយចំនួន៧ គណបក្ស និងកំពុងពិនិត្យលើពាក្យសុំចុះបញ្ជីចំនួន២ គណបក្សផ្សេងទៀត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ។
គ.ជ.ប បានឱ្យដឹងថា គណបក្សនយោបាយទាំង៧នេះ រួមមាន៖
ទី១៖ គណបក្សប្រជាជនកម្ពុជា
ទី២៖ គណបក្សយុវជនកម្ពុជា
ទី៣៖ គណបក្សខ្មែររួបរួមជាតិ
ទី៤៖ គណបក្សធម្មាធិបតេយ្យ
ទី៥៖ គណបក្សកម្លាំងប្រជាធិបតេយ្យ
ទី៦៖ គណបក្សសញ្ជាតិកម្ពុជា
និងទី៧៖ គណបក្សខ្មែរតែមួយ
គ.ជ.ប បានបញ្ជាក់ថា ខណៈគណបក្សចំនួន២ ផ្សេងទៀតរួមមាន៖
ទី១៖ គណបក្សខ្មែរអភិរក្ស
និងទី២៖ គណបក្សហ្វ៊ុនស៊ិនប៉ិច
ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ១៥ ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕