យប់នេះ! កម្ពុជា ប៉ះហ្វីលីពីន ជំនួបទី២ពូល A ព្រឹត្តិការណ៍ស៊ីហ្គេម
ថ្ងៃចេញផ្សាយៈ ខែឧសភា 2, 2023
ភ្នំពេញ ៖ ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ២២ឆ្នាំ នឹងត្រូវតតាំងជាមួយក្រុមហ្វីលីពីន ក្នុងជំនួបទី២ក្នុងពូល A នៃវគ្គសន្សុំពិន្ទុ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ វេលាម៉ោង៧៖០០នាទីយប់នៅពហុកីឡដ្ឋានជាតិអូឡាំពិត។
សម្រាប់ជំនួបបើកឆាក ក្រុម U22 កម្ពុជា ធ្វើបានល្អមែនទែនដោយបានយកឈ្នះលើក្រុមទីម័រខាងកើតក្នុងលទ្ធផល ៤-០ ស្របពេលដែលក្រុមហ្វីលីពីន ប្រកួតចាញ់ឥណ្ឌូនេស៊ី ដោយលទ្ធផល ៣-០។ លទ្ធផលនេះធ្វើឲ្យកម្ពុជា ឈរលេខ១ក្នុងពូលបណ្ដោះអាសន្ន។
ចំណែក១គូរទៀតនៅវេលាម៉ោង៤៖០០នាទីរសៀល គឺជាការជួបគ្នារវាងក្រុមជម្រើសជាតិមីយ៉ាន់ម៉ាក្រោមអាយុ២២ឆ្នាំ ប៉ះ ទីម័រខាងកើត ដែលក្រុមទាំងពីរចាញ់ដូចគ្នាក្នុងជំនួបបើកឆាក៕