លោក ថោង វណ្ណា អគ្គនាយក “ភ្នំពេញដេលី” ព្រមទាំងបុគ្គលិក និងសហការី សូមអបអរសាទរចំពោះ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានគោរមងារជា «ពុទ្ធមាមកាភិបាល» នៃអង្គការពុទ្ធសាសនិកពិភពលោក និងបណ្ឌិតកិត្តិយស «ផ្នែកមនុស្សសាស្ត្រ» ពីពីសាកលវិទ្យាល័យណេហ្គរី ប៉ាដាន

ភ្នំពេញ៖ លោក ថោង វណ្ណា អគ្គនាយក “ភ្នំពេញដេលី” ព្រមទាំងបុគ្គលិក និងសហការី សូមសម្តែងនូវគោរពអបអរសាទរដ៏ស្មោះស្ម័គ្របំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រកបដោយមហាកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលសម្តេច ទទួលបានគោរមងារជា “ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក” និង“បណ្ឌិត កិត្តិយស ផ្នែកមនុស្សសាស្ត្រ” ពីសាកលវិទ្យាល័យណេហ្គរី ប៉ាដាន នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។

ប្រជាជាតិកម្ពុជាពិតជាមានមោទកភាពខ្ពស់ណាស់ ដែលសម្តេចតេជោទទួលបានបន្ថែមទៀតនូវគោរមងារដ៏ប្រពៃថ្លៃថ្លា និងស័ក្តិសមបំផុតខាងលើ ដែលបញ្ជាក់ពីការគោរពប្រតិបត្តិ តាមលំអានព្រះពុទ្ធសាសនាដោយទឹកចិត្តសទ្ធាជ្រះថ្លាបរិសុទ្ធមិនអាចកាត់ថ្លៃបាន។ ម្យ៉ាងទៀតការទទួលបាន “បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ” គឺស័ក្តិសមបំផុតចំពោះ សម្តេចតេជោ ដែលផ្តើមចេញពីស្នាដៃនៃការដឹកនាំរបស់សម្ដេច ក្នុងការដឹកនាំកសាង ការអភិវឌ្ឍន៍សង្គមកម្ពុជាទាំងមូលដោយមិនខ្លាចនឿយហត់ រហូតទទួលបាននូវសិទ្ធិសេរីភាពយ៉ាងពេញលេញ និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយ កំណើនសេដ្ឋកិច្ចរឹងមាំ និងមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ព្រះរាជាណាចក្រកម្ពុជា នឹងបន្តរីកចម្រើនឥតឈប់ឈរ តាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ និងបន្តភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ ខ្ញុំសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ជួបប្រទះនូវព្រះពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕