នាយករដ្ឋមន្ត្រីជប៉ុននឹងបំពេញទស្សនកិច្ចទៅកាន់ កូរ៉េខាងត្បូង នៅសប្ដាហ៍នេះ
ថ្ងៃចេញផ្សាយៈ ខែឧសភា 2, 2023
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភានេះ ដើម្បីពិភាក្សា ការងារជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល។
ដំណើរទស្សនកិច្ចរបស់លោក គីស៊ីដា នៅកូរ៉េខាងត្បូង ធ្វើឡើងនៅមុនពេលជប៉ុនត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល G7 ក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា នៅក្នុង ខែឧសភានេះ និងបន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២ បានជួបគ្នាក្នុងទីក្រុងតូក្យូ កាលពីខែមីនា។
ភាគីទាំង២ បានឯកភាពគ្នាផងដែរលើការផ្សះផ្សារជម្លោះទាក់ទងនឹង ប្រវត្តិសាស្ត្រកាលពីអំឡុងពេលសង្រ្គាម នៅកំលុងដំណើរទស្សនកិច្ចរបស់លោក យូន ដែលជាទស្សនកិច្ចជាលើកដំបូងបំផុតរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ទៅកាន់ ប្រទេសជប៉ុន ក្នុងពេលជាង១២ឆ្នាំមកនេះ៕ (ប្រភព៖ Kyodo)