ថ្ងៃនេះ ​ថៃបន្តរកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ​ចំនួន​៤,០០០​ករណីបន្ថែមទៀត ​និង​ស្លាប់​២២​នាក់

បាងកក ៖ ក្រសួង​សុខភាព​សាធារណៈ​ថៃ​ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះបានប្រកាស ​រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន​៤,០០០​ករណី​បន្ថែមទៀត និងអ្នក​ស្លាប់​ថ្មី​ចំនួន២២នាក់ទៀតផងដែរ ​ក្នុង​រយៈពេល២៤ម៉ោង​ចុង​ក្រោយនេះ ។​

​បើតាមក្រសួង​សុខភាព​សាធារណៈ​ថៃ​ បញ្ជាក់ថា ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​៦,៤៥០​នាក់​ត្រូវបាន​ចាក​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​ពី​វីរុស​នេះ​។​

​សូមជម្រាបថា ចាប់តាំងពី​ថ្ងៃទី ១ ខែមេសា នៅពេលដែល​រលក​ទី​បី​នៃ​ជំងឺ​កូ​វីដ​១៩​បានចាប់ផ្តើម ប្រទេស​ថៃ​មាន​ជំងឺ​ព្យាបាល​ចំនួន ២,១១៦,៣៧៨​នាក់ ក្នុងនោះ ២,០២៧,៨៣៩ នាក់​បានជា​សះស្បើយ​។ ចំណែក​ចំនួន​អ្នក​ស្លាប់មាន ២០,៨៧២ នាក់​ក្នុងអំឡុងពេល​រលក​ទី​៣ និង ២០,៩៦៦ នាក់​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ​៕