
សមាជិកក្រុមជម្រើសជាតិម៉ាឡេស៊ី២រូប វិជ្ជមានកូវីដ១៩ មុនប៉ះកម្ពុជា រសៀលនេះ
ថ្ងៃចេញផ្សាយៈ December 6, 2021
បរទេស ៖ សមាជិកក្រុមជម្រើសជាតិម៉ាឡេស៊ី២រូប បានធ្វើវិជ្ជមាន Covid-19 សម្រាប់យុទ្ធនាការការប្រកួត AFF Suzuki Cup 2020 នៅសិង្ហបុរី។ នេះបើយោងតាមប្រភពពីសារព័ត៌មាន ASEAN FOOTBALL ។
ប្រភពពីដដែលបានឲ្យដឹងថា ខ្សែបម្រើ Faisal Halim និងអ្នកចាំទី Khairulazhan Khalid បានវិជ្ជមាន Covid-19 ដូច្នេះកីឡាករទាំងពីរនឹងត្រូវសម្រាកព្យាបាលរយៈពេល១០ថ្ងៃ និងខកខានការប្រកួត Group B ដំបូង របស់ក្រុមជម្រើសជាតិទល់នឹងកម្ពុជា នៅពហុកីឡដ្ឋាន Bishan នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ៕