ប្រកាសបង្កេីត និងដាក់ឱ្យដំណេីរការនូវរដ្ឋបាលស្រុកអូរគ្រៀងសែនជ័យ      

ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈ អភិបាលខេត្ត ក្រចេះ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីនៃក្រសួងមហាផ្ទៃ  ព្រមទាំង ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះបានអញ្ជេីញជាអធិបតីភាព ប្រកាសចូលកាន់មុខតំណែងអភិបាល ស្រុក ១រូប គឺ លោក ឈា ផល្លី និងអភិបាលរងស្រុក៦រូប និងក្រុមប្រឹក្សា ស្រុក អូរគ្រៀងថ្មី ចំនួន១៥រូប នាព្រឹកថ្ងៃពុធ ទី០៣ ខែ ឧសភា ឆ្នាំ២០២៣ ។

ពិធីនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោក ជំទាវ ជាអភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងលោក លោកស្រីនាយក  នាយករងរដ្ឋបាលសាលាខេត្ត រួមនិងលោក លោកស្រីជាអភិបាល អភិបាលរងនៃគណៈអភិបាលស្រុក ក្រុងទាំង៦ និងលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត លោក លោកស្រី មេបញ្ជាការ មេបញ្ជារង នៃកងម្លាំងទាំងបីប្រភេទ រួមនិងប្រជាពលរដ្ឋប្រមាណជាង៤០០នាក់ចូលរួមអបអរសាទរ ។

ក្រោយ បានទទួល និងកិច្ចស្វាគមន៏ ហេីយធ្វេីការប្តេជា្ញចិត្ត អនុវត្តតាម គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោសែន ជាប្រមុខដឹកនាំ និងអនុវត្តតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា  របស់លោក ប្រធានក្រុមប្រឹក្សាស្រុក អូរគ្រៀងសែនជ័យរួចមក  ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្តក្រចេះ ធ្វេីការ សំណេះសំណាល និងផ្តាំផ្ញេី ដល់លោកអភិបាល  អភិបាលរង និងលោកប្រធានក្រុមប្រឹក្សាស្រុក អូរគ្រៀងសែនជ័យ  ខេត្តក្រចេះ សូមចូលរួម អនុវត្តតាមគោលការនិងគោលនយោបាយរាជរដ្ឋាភិបាល ឱ្យត្រឹមត្រូវ ច្បាស់លាស់និងតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាកម្ពុជា ។

ឯកឧត្តមមានប្រសាសន៏បន្តថា ត្រូវអនុវត្ត និងបំរេីប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនដោយលក្ខខណ្ឌ និងខិតខំដោះស្រាយរាល់បញ្ហាប្រឈមជូនពួកគាត់តាមអ្វីដែលអាចដោះស្រាយបាន ។  ខិតខំបំរេីសេវា សាធារណៈ ជូនពុក ម៉ែ បងប្អូននៅមូលដ្ឋានដោយតម្លាភាព និងសេច្ចភាព ប្រកបដោយគណនេយ្យភាព ។ ត្រូវរក្សា សាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អ ទូលំទូលាយ និងមិនរេីសអេីង ក្នុងស្រុក រហូតដល់មូលដ្ឋាន  ។  អប់រំប្រជាពលរដ្ឋ ឱ្យពួកគាត់បានស្គាល់ និងអនុវត្តទំនាក់ទំនង ការងារតាមច្រកចេញចូលតែមួយ ដេីម្បីភាពងាយស្រួល  និងក្តាប់ការងារបានល្អ ដោយរលូន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

ឯកឧត្តម បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន សូមមានជំនឿ និងជឿជាក់ មកលេីគណបក្សប្រជាជនកម្ពុជា ពីព្រោះគណបក្សប្រជាជន មានគោលការច្បាស់លាស់ រួមសុខរួមទុក្ខជាមួយ ពុកម៉ែបងប្អូននិង មិនរត់ចោលពុកម៉ែបងប្អូនមួយជំហ៊ានឡេីយ ហេីយបានអនុវត្តន៏ គោលការណ៏បានត្រឹមត្រូវតាំងពីថ្នាក់ជាតិ ដល់មូលដ្ឋាន ក្នុងការបំរេីប្រជារាស្រ្តយ៉ាងពិតប្រាកដ ។ ហេីយថ្មីៗនេះ ទៀតបានផ្តល់ នូវផលប្រយោជន៏ជូនជាតិ និងជូនប្រជាពលរដ្ឋបានយ៉ាងច្រេីនឥតគណនា ដូចមាន ៖ ការពង្រីក ផ្លូវថ្នល់ ចាប់ពីរង្វង់មូលព្រាបស ក្នុងក្រចេះ មកស្រុកសំបូរ និងពីផ្លូវបំបែកឃុំសណ្តាន់ ទៅភ្ចាប់ផ្លូវអាស៊ាន និងរង្វង់មូលព្រាបស ទៅភ្ចាប់រង្វង់មូលខ្លាស្ទុះ (ផ្លូវអាស៊ាន ) និង ពិសេសទៅទៀត សម្រេចបានស្ពានថ្មចំនួន៦ កន្លែង ពីស្រុកឆ្លូង មកដល់ក្នុងក្រុងក្រចេះរបស់យេីង  ។

បន្ថែមលេីសពីនេះ ឯកឧត្តម ក៏ប្រកាសជូន ពុកម៉ែ បងប្អូននៅទីនេះថា ៖ ក្នុងរយៈពេល ជាង៣ឆ្នាំទៀត ខេត្តក្រចេះយេីងនិងមានសំណាង បានឆ្លង និងប្រេីប្រាស់នូវស្ពាន មិត្តភាព ចិន និងកម្ពុជាគឺ « ស្ពានថ្មីជាប្រវត្តិសាស្រ្ត  ឆ្លងទន្លេមេគង្គ ពីស្រុកចិត្របុរី – ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងឆ្ពោះទៅរហូតទល់ខេត្តកំពង់ធំ » ដែលសម្រេចកសាងដោយក្រុមហ៊ុន សៀងហៃនៃប្រទេសចិន ។ ទាំងនេះហេីយជាស្នាដៃ របស់គណបក្សប្រជាជនកម្ពុជា សម្រេចបាន ដែលមានសម្តច តេជោ សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី នៃកម្ពុជា  និងមានបណ្ឌិត ហ៊ុនម៉ាណែតបន្តវេណជានាយករដ្ឋមន្រ្តី នាពេលអនាគត  ។ ដេីម្បី ជាចំណងដៃ និងអនុស្សារីយ៏  ឯកឧត្តម អភិបាលខេត្ត សូមផ្តល់ជូន ពុកម៉ែ បងប្អូន ចំនួន១០០ នាក់ នូវសារ៉ុងម្នាក់ ១ផងដែរ ៕ ដោយ ៖ ស៊ាន ច័ន្ទដា