ស៊ីហ្គេម២០២៣៖ បាល់ទះក្នុងសាល កម្ពុជា ឈ្នះហ្វីលីពីន ៣-០ នៃប្រកួតទី២

ភ្នំពេញ៖ បាល់ទះក្នុងសាលផ្នែកបុរស ក្រុមជម្រើសជាតិកម្ពុជា យកឈ្នះហ្វីលីពីន ៣-0 នៃលំដាប់ពិន្ទុ ២៥-១៨, ២៥-១៨, ២៥-១៧ នេះជាប្រកួតទី២ របស់ក្រុមម្ចាស់ផ្ទះកម្ពុជា ស្ថិតក្នុងពូល A ធ្វើឲ្យកម្ពុជា រកបាន ៦ពិន្ទុបណ្តោះអាសន្ន ដ្បិតសល់ ១ប្រកួតត្រូវជួបក្រុមឥណ្ឌូនេស៊ី។

ឆ្លងកាត់ ២ប្រកួតក្រុមហ្វីលីពីន និងសិង្ហបុរី នៅតែមិនអាចរកបានពិន្ទុរាប់នោះទេ។ ដែលការប្រកួតទទួលបានអ្នកគាំទ្រយ៉ាងច្រើនកុះករចូលទស្សនាការប្រកួតនាកីឡដ្ឋានជាតិអូឡាំពិក នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣៕