ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៦ ខែឆ្នូ នេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៦ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,២១៤,៦៥៤នាក់ កើនឡើងជិត៣ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៩៤,២៥៦នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៥៧,៦៨៥នាក់ (ស្លាប់ ១៤៣,៨៦៧នាក់) បន្ទាប់មកប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន២,៨៣៤,៧៧៥នាក់ (ស្លាប់ ៤៩,៣៨៦នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៦៥៨,៧៧២ នាក់ (ស្លាប់ ៣០,៦១៤នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ២,១៤៥,២៤១នាក់ (ស្លាប់ ២០,៩៦៤នាក់), វៀតណាម ឆ្លងចំនួន ១,៣០៩,២៨៨នាក់ (ស្លាប់ ២៦,២៦០ នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៤,៤០៧នាក់ (ស្លាប់ ១៩,១៤១នាក់), សិង្ហបុរី ឆ្លងចំនួន ២៦៩,២១១នាក់ (ស្លាប់ ៧៥៩នាក់), កម្ពុជា ឆ្លងចំនួន ១២០,២៥៦នាក់ (ស្លាប់ ២,៩៦០នាក់), ទ្បាវ ឆ្លងចំនួន ៧៩,៨៣៣នាក់ (ស្លាប់ ២០៧នាក់) និងព្រុយណេ ឆ្លងចំនួន ១៥,១៨៦នាក់ (ស្លាប់ ៩៨នាក់)៕