រដ្ឋបាលព្រៃឈើកែវសីមាដកហូតឈើចំនួន២៥កំណាត់ដែលឈ្មួញលាក់ទុកក្នុងចំការស្វាយចន្ទីដើម្បីបន្តនីតិវិធីតាមច្បាប់

ខេត្តមណ្ឌលគីរី៖ ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានជនមិនស្គាល់អត្តសញ្ញាណមួយក្រុមបានដឹកឈើមកទម្លាក់នៅក្នុងចំការស្វាយចន្ទីមួយកន្លែងមានទីតាំងស្ថិតក្នុងភូមិទឹកលិច ឃុំអូអាម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ លោក ជ័យ សុខា នាយផ្នែករដ្ធបាលព្រៃឈើកែវសីមា និងលោក ឈាង ណាក់ មន្ត្រីរដ្ឋបាលព្រៃឈើកែវសីមា សហការជាមួយមន្ត្រីបរិស្ថានដែនជម្រកកែវសីមា បានចុះទៅពិនិត្យដល់ទីតាំងជាបន្ទាន់ ហើយ៏បានប្រទះឃើញឈើចំនួន ២៥កំណាក់ សុទ្ធសឹងជាប្រភេទឈើស្រឡៅ ឡាំងជា៤ជ្រុងដែលក្រុមជនមិនស្គាល់អត្តសញ្ញាណបានដឹកយកមកលាក់ទុកនៅក្នុងចំការស្វាយចន្ទីខាងលើ។

ក្រោយធ្វើការពិនិត្យ និងវាស់វែងរួច កម្លាំងជំនាញក៏បានដកហូតយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកែវសីមា ដើម្បីកសាងសំណុំរឿងបន្តនីតិវិធីតាមផ្លូវច្បាប់៕ ដោយ៖ ជឹម ទូច