ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៦នាក់, ជាសះស្បើយ១៨នាក់, ស្លាប់៣នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៦នាក់, អ្នកជំងឺចំនួន១៨នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៣នាក់ (ក្នុងនោះ១នាក់អត់បានចាក់វ៉ាក់សាំង)។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០, ២៧២ ជាសះស្បើយសរុបចំនួន១១៦, ៦២៧ និងស្លាប់សរុបចំនួន ២, ៩៦៣៕