
សហរដ្ឋអាមេរិកមានមនុស្សជាង ៣៥,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ១៥៥នាក់ស្លាប់ក្នុង ១ថ្ងៃ
ថ្ងៃចេញផ្សាយៈ December 6, 2021
វ៉ាស៊ីនតោន ៖ យោងតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៣៥,០៦៥នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១៥៥នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៩,៩៦៩,៨៥៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨០៨,៧៦៣នាក់ និងជាសះស្បើយឡើងសរុប ៣៩.៥២លាននាក់៕