ក្រុមកាងារសង្គ្រោះរបស់លោកឧកញ៉ា ទៀ វិចិត្រ ដឹកជនរងគ្រោះ២នាក់ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ បុរសពីរនាក់ត្រូវបានលោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនក្រុមការងារសង្គ្រោះ ទៅដឹកយកបុរសម្នាក់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលរងរបួសធ្ងន់ធ្ងរ ក្រោយជិះម៉ូតូទៅធ្វើការ ធ្លាក់ជង្ហុកបោកក្បាលនឹងថ្មបណ្តាលឲ្យរបួសត្រង់ក្បាល កាលពីម៉ោងជិត៦ព្រឹកថ្ងៃ៥ ខែឧសភា ឆ្នាំ២០២៣។
បុរសម្នាក់ទៀតឈ្មោះហោ នី រស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុគាត់មានអាការៈចុកទ្រូងផ្នែកខាងឆ្វេងបរិវេណបេះដូងពិបាកដកដង្ហើម(ធ្ងន់ធ្ងរ)នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ត្រូវបានក្រុមកាងារសង្គ្រោះរបស់លោកឧកញ៉ា បានដឹកជនរងគ្រោះតាមអូរបរ័ល្បឿនលឿន មកដល់ដីគោកក្រុងព្រះសីហនុ និងបានដឹកបញ្ជូនបន្តតាមឡានសង្គ្រោះបន្ទាន់របស់ក្រុមហ៊ុនGTVC ទៅមន្ទីរពេទ្យបង្អែកភ្លាមៗដែរ ហើយបច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យពិនិត្យនិងព្យាបាល៕ ដោយ៖ ទឹង សុភាព