សម្តេចតេជោស្វាគមន៍ទទួលយកតាមសំណើរបស់សកម្មជនគណបក្សភ្លើងទៀនលោកស្រី ប៉ីប៉ីលី (Pey Pey ly) និងស្វាមី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រកាសសូមស្វាគមន៍ទទួលយកតាមសំណើ របស់សកម្មជនគណបក្សភ្លើងទៀនលោកស្រី ប៉ីប៉ីលី​ (Pey Pey Ly) និងស្វាមី ចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយចេញវិដេអូសុំអភ័យទោស

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញស្វាគមន៍យ៉ាងដូច្នេះថា «មុននេះបន្តិចខ្ញុំបានទទួលវីដេអូរបស់កូនស្រី ប៉ីប៉ីលី និងស្វាមី ដែលសុំអភ័យទោស និងសូមមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ ក្នុងវីដេអូនេះកូនស្រី ប៉ីប៉ីលី បានរៀបរាប់នូវរឿងរ៉ាវជាច្រើនដែល ខ្ញុំនឹងបង្ហាញជូនតាមបណ្តាញសង្គមរបស់ខ្ញុំ។

«ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍ទទួលយកតាមសំណើររបស់ ប៉ីប៉ីលី និងស្វាមីដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សូមកូនស្រី ប៉ីប៉ីលី ទុករឿងអតីតកាល មួយអន្លើនិងខិតខំរួមគ្នាធ្វើដំណើរឆ្ពោះទៅមុខដើម្បីសេចក្តីសុខរបស់ជាតិ និងការរីកចំរើនក្នុងគ្រួសារក៍ដូចជាសង្គមជាតិ»៕

IMG_5304