សមាជិកក្រុមប្រឆាំង លោក ទូច វិបុល ប្រធានសម្ព័ន្ធខ្មែរ-អាមេរិកាំង គាំទ្រ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត

ភ្នំពេញ៖ សមាជិកក្រុមប្រឆាំង លោក ទូច វិបុល ប្រធានសម្ព័ន្ធខ្មែរ-អាមេរិកាំង បានចេញញត្តិគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងបានប្តេជ្ញាបោះឆ្នោតគាំទ្រផងដែរ។

លោកអះអាងថា លោកមានមោទនភាពជាពលរដ្ឋខ្មែរ ហើយនឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើស តំណាងរាស្ត នីតិកាលទី៧ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕