វគ្គបណ្តុះបណ្ដាលស្តីពីការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣
ថ្ងៃចេញផ្សាយៈ ខែឧសភា 8, 2023
ខេត្តស្ទឹងត្រែង៖ លេខាធិការដា្ឋន នៃគណៈកម្មការរៀបចំកាបោះឆ្នោតខេត្តស្ទឹងត្រងនៅពីព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ រៀបចំវគ្គបណ្តុះបណ្ដាលស្តីពី«ការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣» ។
លោក កែវ វណ្ណា ប្រធានលេខាធិការដ្ឋាន នៃគណ:កម្មការរៀបចំការបោះឆ្នោត បានលើកឡើងថាៈ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងបង្កើនសមត្ថភាពផ្តល់ចំណេះដឹង និងបន្ថែមពាក់ព័ន្ធនិងការឃោសនាបោះឆ្នោត និងនីតិវិធីនៃការដាក់.ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណាក់កាលឃោសនាបោះឆ្នោត ។ ហើយកិច្ចការងារនេះសំដៅធានាឲ្យដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនាពេល ខាងមុខប្រព្រឹត្តទៅដោយរលូនក្នុងបរិយាកាស សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ៕ ម៉ាវិន