សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមទេសរដ្ឋមន្ត្រី សម្របសម្រួលសន្តិសុខជាតិសឹង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យឯកឧត្តម Teo Chee Hean ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិសឹង្ហបុរី រួមជាមួយនឹងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕