
វិសាខា ប្រកាសតែងតាំងលោក មាស ចាន់ណា ជាគ្រូបង្វឹកថ្មី
ថ្ងៃចេញផ្សាយៈ December 6, 2021
ភ្នំពេញ ៖ ក្លិបបាល់ទាត់វិសាខានៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសតែងតាំងលោក មាស ចាន់ណា ជាអ្នកចាត់ការក្រុមថ្មី ដើម្បីត្រៀមរដូវកាលថ្មី បន្ទាប់ពីបានចែកផ្លូវជាមួយលោក Colum Curtis ។ យ៉ាងណាស់មិញ ក្លិបមិនបានបញ្ជាក់ពីកិច្ចសន្យារយៈពេលប៉ុន្មានរបស់អតីតគ្រូបង្វឹកក្លិបណាហ្គាវើល៍រូបនេះទេ៕