ប្រកាសស្វាគមន៍មេដឹកនាំមូលដ្ឋាន ៤រូប របស់គណបក្សភ្លើងទៀនចូលរួមជាមួយបក្សប្រជាជន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសស្វាគមន៍ មេដឹកនាំមូលដ្ឋាន ៤រូប របស់គណបក្សភ្លើងទៀន នៅខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ដែលស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

សង្គមសម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅថ្ងៃទី៨ ខែឧសភា នេះថា៖ «ដំបូងខ្ញុំស្វាគមន៍ លោក ម៉ៃ ហុងស្រៀង និងលោក អ៊ុ សោភ័ណ មកពីខេត្តព្រះសីហនុ។ លោក ឌឹម សារឿន និងលោក ឡី សុខុន មកខេត្តបាត់ដំបង ដែលលោកទាំង ៤នាក់សុទ្ធតែជាថ្នាក់ដឹកនាំបក្សប្រឆាំង នៅក្នុងខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ដែលពេលនេះសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន»។

សម្តេចក៏បានថ្លែងអំណរគុណផងដែរ ដែលអ្នកនយោបាយទាំង ៤រូបនេះ បានផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជន និងបានវាយតម្លៃភាពអយុត្តិធម៌នៅក្នុងគណបក្សប្រឆាំង។

សម្តេចតេជោ បានណែនាំដល់គណៈកម្មាធិការបក្សខេត្តបាត់ដំបង និងខេត្តព្រះសីហនុរបស់គណបក្សប្រជាជន រៀបចំបែបបទបញ្ចូលអ្នកទាំង ៤នាក់នោះ ស្រមតាមនីតិវិធីរបស់គណបក្សប្រជាជនកម្ពុជា៕