នាយឧត្តមសេនីយ៍ សៅ សុខា ជួបសំណេះសំណាលជាមួយកីឡាករ កីឡាការិនីបាល់ទាត់ ជម្រើសជាតិកម្ពុជា

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែឧសភា ២០២៣នេះ បានអញ្ជើញសំណេះសំណាលក្រុមកីឡាករ កីឡាការិនី ជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ នៅសណ្ឋាគារ អូឡាំយ្យ៉ា និងនៅក្រសួងអប់រំ យុវជន និងកីឡា។

សូមជម្រាបថា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ក្រុមបាល់ទាត់នារី អាយុក្រោម២២ឆ្នាំ របស់ជម្រើសជាតិកម្ពុជា ត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈក្រុមបាល់ទាត់បុរស អាយុក្រោម២២ឆ្នាំ នឹងត្រូវប្រកួតជាមួយឥណ្ឌូនេស៉ី នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ស្អែក ដើម្បីអាចឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕