Honda ៖ យើងនៅតែជឿជាក់ ទោះបីជាលទ្ធិភាពតិចតួចក៏ដោយ សម្រាប់ការប្រកួតថ្ងៃស្អែក
ភ្នំពេញ ៖ លោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានបង្ហោះសារមួយនៅលើ Facebook ផ្ទាល់ខ្លួនរបស់លោក មុន U22 កម្ពុជា ប៉ះ ឥណ្ឌូនេស៊ី សម្រាប់ការប្រកួតចុងក្រោយវគ្គសន្សុំពិន្ទុពូល A នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលនឹងធ្វើឡើងនៅថ្ងៃស្អែក វេលាម៉ោង៧៖០០នាទីយប់នាពហុកីឡដ្ឋានជាតិអូឡាំពិក។
យ៉ាងណាមិញមុនការប្រកួតលោក Keisuke Honda បានបង្ហោះសារមួយនៅលើ Facebook ផ្ទាល់ខ្លួនរបស់លោក ថា យើងនៅតែជឿជាក់ ទោះបីជាមានលទ្ធិភាពតិចតូចក៏ដោយ។ កុំបោះបង់រហូតដល់ទីបញ្ចប់។”
សូមជម្រាបថា U22 កម្ពុជា ឆ្លងកាត់៣ប្រកួតមាន៤ពិន្ទុ ស្ថិតនៅលេខ៣ ក្នុងពូល A ដោយឈ្នះ១ ស្មើ១ និងចាញ់១។ ចំណែកការប្រកួតយប់នេះ កម្ពុជា អាចមានឱកាសឡើងទៅវគ្គបន្ត ប្រសិន កម្ពុជា ឈ្នះឥណ្ឌូនេស៊ី ហើយ ក្រុមមីយ៉ាន់ម៉ា ប្រកួតចាញ់ហ្វីលីពីន ដែលជួបគ្នានៅវេលាម៉ោង៤រសៀលស្អែកនេះ៕