ឯកឧត្តម អ៊ុំ រាត្រី ប្រគល់រថយន្តសង្គ្រោះមួយគ្រឿងដែលជាអំណោយនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវជូនដល់មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ

ខេត្តបន្ទាយមានជ័យ៖ នាល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បានប្រគល់រថយន្តសង្គ្រោះមួយគ្រឿងជាអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ជូនដល់មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆត្រ ក្នុងភូមិតេជោភ្នំឆត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

អំណោយរថយន្តនេះជា ការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់យោធិនពិការរបស់យើង បានជាមធ្យោបាយដឹកជញ្ជូនបងប្អូនពិការនៅក្នុងមណ្ឌលទៅកន្លែងផ្សេងៗ និងទៅមន្ទីរពេទ្យជាដើម៕ ដោយ៖ ម៉ា សុភាព