យាយតាពីរនាក់ប្តីប្រពន្ធរស់នៅដាច់ស្រយាល ជួបការខ្វះខាតទទួលបានអំណោយពីសប្បុរសជនតាមរយៈសមាគមសម្ពន្ធប្រជាជនខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ លោក ផឹក វិទ្យាវី ប្រធាន ស.ស.ប.ស. ខេត្តស្ទឹងត្រែងសហការជាមួយអាជ្ញាធរមូលដ្ឋានបានដឹកនាំក្រុមការងារសមាគម នៅរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បានចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសរបស់លោកជំទាវ រ័ត្ន ស្រីណា និងអ្នកស្រី ជុំ  ចំណាប់ ហៅចែមួយ (ម្ចាស់ហាងសាឡនអាមួយ)ជូនដល់លោកតា ស្រឺង សារឿន អាយុ៨២ឆ្នាំ  និងលោកយាយ សុខ ចាន់ ជាប្រពន្ធអាយុ៧៧ឆ្នាំ ដែលជាគ្រួសារកសិករក្រីក្រគ្មានទីពឹង រស់នៅតំបន់ចំណុចថ្មរដា ភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ។

អំណោយទាំងនោះរួមមាន៖ មី១កេស, ទឹកត្រី១យួរ, ទឹកសុីអុីវ១យួរ, ទឹកផ្លែឈើ១កេស, ត្រីខកំប៉ុង១យួរ, ប្រេងឆា២ដប, ប៊ីចេង២កញ្ចប់, ស្ករស១កញ្ចប់, ខ្ទឹមស១គីឡូ, ទឹកពិសាបរិសុទ្ធ៥យួរ, អង្ករ១បាវ ៥០គីឡូ និងថវិកា៥០មុឺនរៀល

លោកតា លោកយាយ  បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់ជួយសម្រាលបន្ទុករបស់គាត់ដែលកំពុងជួបការលំបាក។ គាត់ដឹងគុណជានិច្ច  ជាពិសេសប្រមុខរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ  ដែលមិនត្រឹមតែរំដោះពលរដ្ឋកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍នោះទេ  ថែមទាំងជួយនាំសន្តិភាពពេញលេញដល់ប្រទេសយេីងព្រមទាំងបន្តមេីលថែកូនចៅមិនឲ្យដាច់ពោះឡេីយ  លោកយាយលោកតា បានប្តេជ្ញាបោះឆ្នោតជូនសម្តេចតេជោដេីម្បីបានបន្តដឹកនាំប្រទេសបន្តទៀតផងដែរ ៕