សោកស្ដាយ​! កម្ពុជា ចាញ់​ម៉ាឡេស៊ី ៣-១ ក្នុងជំនួប​បើកឆាក​ពូ​ល B ពាន Suzuki Cup

ភ្នំពេញ ៖ ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ប្រកួត​ចាញ់ ម៉ាឡេស៊ី ដោយ​លទ្ធផល ៣-១ ក្នុងការ​ប្រកួត AFF Suzuki Cup ពូ​ល B កាលពី​ម្សិលមិញ នៅ​សិង្ហ​បុរី​។​

​សម្រាប់​ការប្រកួត​នេះ​គ្រាប់​ទី ១ រកបាន​ដោយ Safawi Rasid ដោយ​ការទា​ត់បាល់​ពិន័យ ១១ ម៉ែត្រ បន្ទាប់ពី កែន ច័​ន្ធ​សុភ័ក្ត្រ បង្កកំហុស​នៅ​ប្រអប់​គ្រោះថ្នាក់​នៅវគ្គទី១។ ចំណែក​គ្រាប់​ទី ២ ទៀតរកបាន​ដោយ Akhyar Rasid នាទី​ទី ៦១​មុនពេល ខ្សែបម្រើ​ទើប​ដូច​ចូល Raj រក​គ្រាប់​បាន​នាទី​ទី ៧៩​។ សេត រ៉​ស៊ី​ប ទាត់​បាល់​ពិន័យ ១១ ម៉ែត្រ បាន មួយ​គ្រាប់​វិញ​នាទី​ទី ៩០+១ ពេល​អ្នកចាំទី Fahmi បង្កកំហុស​លើ រ៉​ស៊ី​ប នេះ​តែម្ដង​។​

​ដោយឡែក​នៅ​ពូ​ល B មួយគូរ​ទៀត ក្រុម​ការពារ​តំណែង​ជើងឯក​ចាស់ វៀតណាម បាន​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ឡាវ ដោ​យ​លទ្ធផល ២-០៕