ថ្ងៃនេះ ​ថៃបន្តរកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ ចំនួន​៣,៥២៥​ករណីទៀត ​និង​ស្លាប់​៣១​នាក់​

បាងកក ៖ ក្រសួង​សុខភាព​សាធារណៈ​ថៃ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីៗ ចំនួន៣.៥២៥ករណីបន្ថែមទៀត និង​អ្នកស្លាប់​ដោយសារ​ជំងឺ​ដ៏កាចសាហាវនេះ​ចំនួន​៣១នាក់​ ទៀត ក្នុង​រយៈពេល២៤ម៉ោង​ចុង​ក្រោយនេះ ។​ នេះបើតាមសារព័ត៌មាន Bangkok post។

​បើតាមក្រសួង​សុខភាព​សាធារណៈ​ថៃបានគូសបញ្ជាក់ថា ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ អ្នកជំងឺ​កូ​វីដ​១៩​ចំនួន ៦,១០៩ នាក់​ត្រូវបាន​ចាក​ចេញពី​មន្ទីរពេទ្យ បន្ទាប់ពី​បានជា​សះស្បើយ​ពី​វីរុស​នេះ​។​

​សូមជម្រាបថា ចាប់តាំងពី​ជំងឺ​រាតត្បាត​បានចាប់ផ្តើម​នៅ​ដើមឆ្នាំ​មុន មាន​ករណី​ឆ្លង​កូ​វិដ​១៩ ចំនួន ២,១៤៨,៧៨៨ ករណី ខណៈ​ករណី​ជាសះស្បើយ​ពេញលេញ​ចំនួន ២,០៦១,៣៧៤ មកទល់ពេលនេះ​។ ចំណែក​អ្នក​ស្លាប់មាន​ចំនួន ២០,៩០៣​នាក់ ​ក្នុងអំឡុងពេល​រលក​ទី​៣​និង​២០,៩៧៧​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ​៕