គ.ជ.ប បំភ្លឺជុំវិញការលើកឡើងរបស់អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីបំភ្លឺ ចំពោះការលើកឡើងរបស់លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែលថា «ច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមិនបានកំណត់ថា គណបក្សត្រូវយកឯកសារដើមទៅចុះឈ្មោះឡើយ» និងសំណួររបស់អ្នកសារព័ត៌មាន ថា «ការផ្លាស់ប្តូរនីតិវិធីរបស់ គ.ជ.ប» ក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បានធ្វើឱ្យមានការភាន់ច្រឡំ បាត់ទំនុកចិត្ត និងមិនឆ្លុះបញ្ចាំងពីស្មារតី នៃការអនុវត្តការងារតាមផ្លូវច្បាប់របស់ គ.ជ.ប ក្នុងដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ទេ៕